ពិភាក្សា


បណ្ណាល័យរូប


ចម្រៀង


ពត៌មាន



ចុះឈ្មោះ


ហត្ថលេខា


ឈប់


GUEST


ពត៍មានថ្មីៗ

សរសេរ
Loading....
អ្នក​ភូមិ​នៅ​ពោធិ៍សាត់​ស្វែង​រក​អន្តរាគមន៍​ ដើម្បី​នាំ​កូនស្រី​ពី​ម៉ាឡេស៊ី
        ថ្ងៃទី 2010-07-21 22:30:19           សរសេរដោយ   chanda           អាន 103 ដង
ស្ត្រី​ពីរ​រូប​ដែល​ម្នាក់​ជា​ម្ដាយ​មីង និង​ម្នាក់​ទៀត​ត្រូវ​ជា​ម្ដាយ​បង្កើត បាន​មក​ដាក់​ពាក្យ​បណ្ដឹង​សុំ​ឲ្យ​អង្គការ​លីកាដូ ប្រចាំ​ខេត្ត​ពោធិ៍សាត់ ជួយ​យក​កូន​គាត់​ពី​ប្រទេស​ម៉ាឡេស៊ី​វិញ បន្ទាប់​ពី​គាត់​បាន​ទទួល​ព័ត៌មាន​ថា កូន​គាត់​ត្រូវ​បាន​ថៅកែ​វាយ​ធ្វើ​បាប។

ស្ត្រី​ឈ្មោះ លី សុខឡោ អាយុ ៤៤​ឆ្នាំ ទី​លំនៅ​ស្ថិត​ក្នុង​ភូមិ​ក្បាលពាម ឃុំ​ស្យា ស្រុក​កណ្តៀង ខេត្ត​ពោធិ៍សាត់ ត្រូវ​ជា​ម្ដាយ​របស់​ស្ត្រី​ពលករ​ឈ្មោះ ឆេង សុខរី នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​កក្កដា បាន​ដាក់​ពាក្យ​បណ្ដឹង​សុំ​ឲ្យ​អង្គការ​លីកាដូ ជួយ​ធ្វើ​យ៉ាង​ណា​យក​កូន​គាត់​ពី​ប្រទេស​ម៉ាឡេស៊ី​មក​វិញ។

ស្ត្រី​ឈ្មោះ លី សុខឡោ បញ្ជាក់​ពី​មូលហេតុ​ដែល​គាត់​សុំ​ឲ្យ​អង្គការ​លីកាដូ ជួយ​យក​កូន​គាត់​ពី​ប្រទេស​ម៉ាឡេស៊ី មក​វិញ​នោះ​ថា កាល​ពី​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០០៩ កូន​គាត់​បាន​ចេញ​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី តាម​រយៈ​សាខា​ក្រុមហ៊ុន​ហ្វីលីម័រ ឈ្មោះ​ក្រុមហ៊ុន សាហ្គា ស្សឺវីស។ បន្ទាប់​ពី​ចេញ​ទៅ​អស់​រយៈពេល ៦​ខែ ដោយ​គ្មាន​ដំណឹង។ គាត់​ក៏​បាន​ទៅ​ជួប​ខាង​ក្រុមហ៊ុន​សួរ​ដំណឹង​ពី​កូន​គាត់ ខាង​ក្រុមហ៊ុន​ក៏​អនុញ្ញាត​ឲ្យ​ជួប​តាម​ទូរស័ព្ទ។ ក្នុង​ការ​ជួប​គ្នា​នេះ កូន​គាត់​បាន​យំ​រៀប​រាប់​ពី​ការ​លំបាក​របស់​ខ្លួន ដោយ​ថៅកែ​វាយ​ធ្វើ​បាប។

គាត់​បន្ត​ថា នៅ​ថ្ងៃ​ទី​១២ ខែ​កក្កដា កន្លង​ទៅ គាត់​បាន​ទទួល​ដំណឹង​ថា កូន​គាត់​ត្រូវ​គេ​ផ្លាស់​ឲ្យ​ទៅ​ធ្វើការ​នៅ​កន្លែង​ផ្សេង ហើយ​រង​ទុក្ខ​វេទនា​ជាង​មុន​ទៅ​ទៀត។ គាត់​ក៏​បាន​សុំ​ក្រុមហ៊ុន​ជួប​កូន​គាត់​តាម​ទូរស័ព្ទ​តែ​គេ​មិន​ឲ្យ។ ដោយ​គាត់​ព្រួយ​បារម្ភ​ពី​បញ្ហា​សុវត្ថិភាព​កូន​ពេក ទើប​គាត់​សម្រេច​ចិត្ត​ដាក់​បណ្ដឹង​មក​អង្គការ​លីកាដូ ឲ្យ​ជួយ។

អ្នកស្រី លៅ សុខឡោ ឲ្យ​ដឹង​ថា ៖ «សុំ​ជួប​កូន​ខ្ញុំ​តាម​ទូរស័ព្ទ គេ​ថា​មិន​ឲ្យ​ជួប។ខ្ញុំ​ខ្លាច​គេ​ធ្វើ​បាប​កូន​ខ្ញុំ ខ្ញុំ​មិន​ទុក​ចិត្ត​ក៏​មក​ប្ដឹង​លីកាដូ​ឲ្យ​ជួយ»។

ក៏​ប៉ុន្តែ​តំណាង​ក្រុមហ៊ុន សាហ្គា ស្សឺវីស អ្នកស្រី សារិទ្ធ បាន​បដិសេធ​ការ​ចោទ​ប្រកាន់​របស់​អ្នកស្រី លី សុខឡោ។ អ្នកស្រី​មាន​ប្រសាសន៍​ថា ពុំ​មាន​បញ្ហា​ការ​ធ្វើ​បាប​ពលករ​ខ្មែរ​នៅ​ប្រទេស​ម៉ាឡេស៊ី នោះ​ទេ។ អ្នកស្រី​ថែម​ទាំង​សន្យា​ថា នឹង​ស្រាវជ្រាវ​បញ្ហា​នេះ​ដើម្បី​ដោះស្រាយ​តាម​ច្បាប់​ការងារ។

អ្នកស្រី សារិទ្ធ មាន​ប្រសាសន៍​ដូច្នេះ ៖ «ពូ​បើ​សិន​រឿង​នេះ​ជា​រឿង​ ពិត ចាំ​ខ្ញុំ​ដោះស្រាយ​ឲ្យ។ ប៉ុន្តែ​ចំណុច​សំខាន់​នោះ ភាគ​ច្រើន​គឺ​ជួនកាល​មក​ពី​ម្តាយ​គេ​បារម្ភ​ពី​កូន​គេ​ពេក។ពុំ​អាច​មាន​រឿង​ ដូច្នេះ​ទេ»។

យ៉ាង​នេះ​ក្តី មន្ត្រី​អង្កេត​អង្គការ​លីកាដូ លោក សឺន សែនករុណា មាន​ប្រសាសន៍​ថា តាម​រយៈ​ពាក្យ​បណ្ដឹង​បង្ហាញ​ថា ទាំង​ក្រុមហ៊ុន សាហ្គា ស្សឺវីស ក៏​ដូច​ជា​និយោជក​នៅ​ប្រទេស​ម៉ាឡេស៊ី បាន​រំលោភ​លើ​ច្បាប់​ការងារ និង​រំលោភ​សិទ្ធិ​មនុស្ស។ លោក​បន្ត​ថា ការ​វាយ​ធ្វើ​បាប​ពលករ និង​ការ​មិន​អនុញ្ញាត​ឲ្យ​គ្រួសារ ឬ​ឪពុក​ម្ដាយ​ពលករ​ជួប​កូន គឺ​ជា​ប្រការ​ដែល​ត្រូវ​បាន​ហាម​ប្រាម​ដោយ​ច្បាប់។

របាយការណ៍​របស់​អង្គការ​ខារ៉ាម កម្ពុជា បាន​ឲ្យ​ដឹង​ថា គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៧ មក​ទល់​បច្ចុប្បន្ន មាន​ពលករ​ខ្មែរ​ប្រមាណ ២​ម៉ឺន​នាក់​បំពេញ​ការងារ​នៅ​ប្រទេស​ម៉ាឡេស៊ី៕

( អត្ថបទនេះដកស្រង់ចេញពី វិទ្យុអាស៊ីសេរី​ )



ឧបត្ថមដោយ

Khmer
M
A
G
A
Z
I
N
E
S
.
C
O
M
www.phnompenh.com
Cambodia photographs, muisc, Khmer talks, forums, Khmer people's news, the expressions and concerns of the daily life of the Cambodian people